Corolla Sedan ដែលបានលើកកម្ពស់ឡើងអោយខ្ពស់ក្លាយជា Corolla Cross បានទទួលការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ឆ្នាំ 2026។ ការរចនាខាងក្រៅត្រូវបានធ្វើឱ្យស្រស់ថ្មី ហើយនៅខាងក្នុងក៏មានអេក្រង់កណ្តាលទំហំធំជាងមុនផងដែរ។ ប្រព័ន្ធម៉ាស៊ីននៅតែមិនផ្លាស់ប្តូរ ដោយមានជម្រើសម៉ាស៊ីនសាំង 2.0 លីត្រ 4 ស៊ីឡាំង និងម៉ាស៊ីនសាំង-អគ្គិសនី Hybrid ដែលប្រើប្រាស់ថាមពលប្រសើរជាង។ ម៉ូដែលសាំងអាចជ្រើសរើសបានទាំងជាមួយប្រព័ន្ធបើកបរកង់មុខ ឬបើកបរកង់ទាំងអស់ ខណៈដែល Corolla Cross…
ថ្មីៗពី សេដ្ឋកិច្ច
ទិន្នន័យរបស់រដ្ឋាភិបាលចិនបានចេញផ្សាយកាលពីថ្ងៃច័ន្ទទី១១ ខែមករា ឆ្នាំ២០២១ បានបង្ហាញថា ការនាំចេញទូរសព្ទស្មាតហ្វូននៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ២០,៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលចំនួនទូរសព្ទបានលក់ឲ្យអ្នកប្រើប្រាស់ បានធ្លាក់ចុះពី ៣៧២ លានគ្រឿង សល់ត្រឹម ២៩៦ លានគ្រឿង បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
[ទីផ្សារបរទេស] ថ្មីនេះក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងប្រាប់ក្រុមហ៊ុនផលិតជាប់កិច្ចសន្យាមួយចំនួនរបស់ខ្លួនក្នុងការចង់បង្កើនផលិតកម្មនៅខាងក្រៅ ក្រៅពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal។ សម្រាប់ប្រទេសឥណ្ឌា និងវៀតណាម គឺជាកន្លែងផលិតផលិត Apple…
ការហាមឃាត់របស់អាមេរិក លើក្រុមហ៊ុន Xiaomi ទំនងជាមិនធ្វើឲ្យការលក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះធ្លាក់ចុះនោះទេ ដរាបណាក្រុមហ៊ុនមិនត្រូវបានដកហូតសិទ្ធិចូលប្រើ Google Mobile Service (GMS) នោះ។
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។ កិច្ចសហការជាដៃគូនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូន ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។…